ការអនុញ្ញាតចូលសិក្សាដែលមានលក្ខខណ្ឌរបស់សហរដ្ឋាអាមេរិក៖ តើអ្វីទៅជាការអនុញ្ញាតឱ្យចូលរៀនដោយមានលក្ខខណ្ឌ?

គ្រឹះស្ថាននៅក្នុងបណ្ដាញរបស់យើងផ្ដល់នូវការអនុញ្ញាតឱ្យចូលរៀនដោយមានលក្ខខណ្ឌដល់និស្សិតទាំងអស់ដែលអាចទទួលបានការអនុញ្ញាតឱ្យចូលសិក្សាដោយផ្អែកលើប្រវត្តិសិក្សារបស់និស្សិត និងសាកលវិទ្យាល័យផ្សេងទៀតនិងឬតម្រូវការរបស់ដេប៉ាតេម៉ង់ និងតម្រូវការកម្មវិធី លើកលែងតែជំនាញភាសាអង់គ្លេស។ ការអនុញ្ញាតឱ្យចូលរៀនរបស់អ្នកគឺមាន “លក្ខខណ្ឌ” ដោយផ្អែកលើការបំពេញតាមតម្រូវការជាក់លាក់មុនពេលទទួលបានការអនុញ្ញាតឱ្យចូលរៀនពេញលេញ។ នៅពេលតម្រូវការទាំងនេះត្រូវបានបំពេញ អ្នកគឺអាចចុះឈ្មោះចូលរៀនយ៉ាងពេញលេញ។ តម្រូវការទាំងនេះនឹងត្រូវបានបង្ហាញត្រួសៗនៅលើលិខិតលក្ខខណ្ឌនៃការអនុញ្ញាតឱ្យចូលរៀនរបស់អ្នក ហើយមជ្ឈមណ្ឌល ELS ដែលអ្នកបានជ្រើសរើសនឹងជួយអ្នកនៅក្នុងការបំពេញតាមតម្រូវការចាំបាច់ទាំងអស់សម្រាប់ការចុះឈ្មោះចូលរៀន។

តម្រូវការចុះឈ្មោះចូលរៀនបន្ថែមអាចរួមបញ្ចូលការបំពេញតម្រូវការនៃជំនាញភាសាអង់គ្លេសរបស់គ្រឹះស្ថាន និង/ឬ ពិន្ទុដែលត្រូវការផ្សេងទៀត ឧទាហរណ៍ ®ឬ®សម្រាប់កម្មវិធីថ្នាក់ឧត្តមសិក្សា។
ដៃគូសាកលវិទ្យាល័យ ELS របស់យើងនឹងផ្ដល់ជូន លិខិតលក្ខខណ្ឌនៃការអនុញ្ញាតឱ្យចូលរៀន (CLA) ដែលប្រាប់លំអិតពីតម្រូវការបន្ថែមដែលត្រូវការសម្រាប់ការចុះឈ្មោះចូលរៀន។ អ្នក និងគ្រួសាររបស់អ្នកអាចត្រូវបានធានាថាអ្នកមានកន្លែងអង្គុយនៅសាកលវិទ្យាល័យ និងការចុះឈ្មោះរបស់ ELS មុនពេលចេញដំណើរទៅសហរដ្ឋអាមេរិក។

តើអ្វីទៅជាដំណើរការក្នុងការអនុញ្ញាតឱ្យចូលរៀនដោយមានលក្ខខណ្ឌ?

  1. ស្វែងរកសាកលវិទ្យាល័យតាមរយៈអ្នកស្វែងរកសាកលវិទ្យាល័យរបស់យើង
  2. ដាក់ពាក្យសុំការអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យ និងចុះឈ្មោះសិក្សាភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា ELS ដោយមានការជួយពីភ្នាក់ងារប្រឹក្សាយោបល់ដែលបានប្រគល់សិទ្ធិដោយ ELS ក្នុងមូលដ្ឋាន។
  3. បើសិនជាអ្នកគឺជាបេក្ខជនដែលអាចទទួលយកបានសម្រាប់ការអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យ អ្នកនឹងលិខិតមួយច្បាប់នៃ “ការអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យដោយមានលក្ខខណ្ឌដោយផ្អែកលើជំនាញភាសាអង់គ្លេសនិងការបញ្ជូនឯកសារដែលត្រូវការណាមួយផ្សេងទៀតសម្រាប់ការចុះឈ្មោះចូលរៀន”។
  4. សិក្សានៅមជ្ឈមណ្ឌលណាមួយនៃមជ្ឈមណ្ឌល ELS ទាំង 60 នៅក្នុងសហរដ្ឋអាមេរិកដើម្បីបំពេញតម្រូវការចូលរៀននៅសាកលវិទ្យាល័យសម្រាប់ជំនាញភាសាអង់គ្លេស ឬទទួលបានពិន្ទុ TOEFL®ឬ IELTS™ដែលត្រូវការ។
  5. ចាប់ផ្ដើមកម្មវិធីសាកលវិទ្យាល័យរបស់អ្នក!