ជម្រើសសញ្ញាបត្រនៅក្នុងសហរដ្ឋអាមេរិក

កម្រិតសិក្សាថ្នាក់មុនឧត្តមសិក្សា

មហាវិទ្យាល័យសហគមន៍ ឬមហាវិទ្យាល័យមជ្ឈឹម

សញ្ញាបត្រថ្នាក់មុនឧត្តមសិក្សារយៈពេលពីរឆ្នាំអាចរៀបចំអ្នកសម្រាប់អាជីពជាក់លាក់មួយ ឬវគ្គសិក្សាអាចត្រូវបានអនុវត្តចំពោះការបញ្ចប់សញ្ញាបត្របរិញ្ញារយៈពេល 4 ឆ្នាំ។
សញ្ញាបត្រ៖: សញ្ញាបត្របរិញ្ញាបត្ររងផ្នែកសិល្បៈ (AA) សញ្ញាបត្របរិញ្ញាបត្ររងផ្នែកវិទ្យាសាស្ត្រ (AS)
ដំណើរការផ្ទេរ៖: ក្នុងនាមជានិស្សិត អ្នកអាចដាក់ពាក្យសុំផ្ទេរទៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំ។. គ្រឹះស្ថានសិក្សារយៈពេលបួនឆ្នាំនឹងពិនិត្យឡើងវិញនូវក្រេឌីតទាំងអស់ដើម្បីកំណត់ថាតើមានក្រេឌីតចំនួនប៉ុន្មានអាចត្រូវបានអនុវត្តចំពោះសញ្ញាបត្ររយៈពេលបួនឆ្នាំ។.មហាវិទ្យាល័យសហគមន៍ខ្លះមានកិច្ចព្រមព្រៀងផ្ទេរជាមួយគ្រឹះស្ថានសិក្សារយៈពេលបួនឆ្នាំនៅក្នុងរដ្ឋ កន្លែងដែលមហាវិទ្យាល័យសហគមន៍ផ្ដល់នូវការសិក្សារយៈពេលពីរឆ្នាំដំបូង ហើយគ្រឹះស្ថានសិក្សារយៈពេលបួនឆ្នាំផ្ដល់នូវការសិក្សារយៈពេលពីរឆ្នាំដែលនៅសល់។

សាកលវិទ្យាល័យរយៈពេលបួនឆ្នាំ

បំពេញទៅតាមសាកលវិទ្យាល័យ និងចាត់ថ្នាក់តម្រូវការនានាដើម្បីទទួលបានសញ្ញាបត្របរិញ្ញានៅក្នុងវគ្គសិក្សាជាក់លាក់មួយ (មុខវិជ្ជា)។
សញ្ញាបត្រ៖:
បរិញ្ញាបត្រផ្នែកសិល្បៈ (BA) បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្ត (BS) បរិញ្ញាបត្រវិចិត្រសិល្បៈ (BFA) បរិញ្ញាបត្រ សង្គមកិច្ច (BSW) បរិញ្ញាបត្រវិស្វកម្ម (B.Eng.) បរិញ្ញាបត្រអប់រំ (B.Ed.) ឬបរិញ្ញាបត្រទស្សនវិជ្ជា (B.Phil.)កម្មវិធីសិក្សាផ្នែកស្ថាបត្យកម្មជំនាញរយៈពេលប្រាំឆ្នាំផ្ដល់ជូនសញ្ញាបត្របរិញ្ញាស្ថាបត្យកម្ម (B.Arch.)។
ការពិចារណាក្នុងការអនុញ្ញាតឱ្យចូលរៀន៖:

  • វិស័យសិក្សា (មុខវិជ្ជា)
  • មធ្យមចំណាត់ថ្នាក់ពិន្ទុ (GPA)
  • គុណភាពនៃវគ្គសិក្សា
  • ចំណាត់ថ្នាក់
  • ការបញ្ជាក់ពីបុគ្គលិកលក្ខណៈ
  • ការពិចារណាផ្សេងទៀត (ឧទាហរណ៍ផ្សេងទៀតរួមមានការចូលរួមនៅក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា តែងសេចក្ដីផ្ទាល់ខ្លួន លិខិតផ្ដល់អនុសាសន៍ ការសម្ភាសន៍ ឬការប្រលងដែលមានស្ដង់ដារ)

ការសិក្សាថ្នាក់បញ្ចប់បរិញ្ញាបត្រ

ការសិក្សាថ្នាក់បញ្ចប់បរិញ្ញាបត្រទាក់ទងនឹងការសិក្សាបន្ថែមរយៈពេលមួយទៅបីឆ្នាំនៅក្នុងមុខវិជ្ជាជាក់លាក់មួយបន្ទាប់ពីអ្នកបញ្ចប់សញ្ញាបត្របរិញ្ញាសហរដ្ឋអាមេរិក ឬសញ្ញាបត្រដែលមានតម្លៃស្មើរបស់ខ្លួនពីប្រទេសមួយទៀត។
សញ្ញាបត្រ៖ សញ្ញាបត្រម៉ាស្ទឺរសិល្បៈ (MA) សញ្ញាបត្រម៉ាស្ទឺរវិទ្យាសាស្រ្ត (MS) សញ្ញាបត្រម៉ាស្ទឺរគ្រប់គ្រងធុរកិច្ច (MBA) សញ្ញាបត្រម៉ាស្ទឺរអប់រំ (MEd) សញ្ញាបត្រម៉ាស្ទឺរវិចិត្រសិល្បៈ (MFA) សញ្ញាបត្រម៉ាស្ទឺរសង្គមកិច្ច (MSW) សញ្ញាបត្រម៉ាស្ទឺរវិស្វកម្ម (ME) សញ្ញាបត្រម៉ាស្ទឺរច្បាប់ (LLM) និងសញ្ញាបត្រម៉ាស្ទឺររដ្ឋបាលសាធារណៈ (MPA)។
ការពិចារណាក្នុងការអនុញ្ញាតឱ្យចូលរៀន៖

  • វិស័យសិក្សា (មុខវិជ្ជា)
  • មធ្យមចំណាត់ថ្នាក់ពិន្ទុ (GPA)
  • ការបញ្ជាក់ពីបុគ្គលិកលក្ខណៈ
  • លិខិតផ្ដល់អនុសាសន៍
  • បទពិសោធន៍ជំនាញ
  • ពិន្ទុប្រលងដែលមានស្ដង់ដារ (GMAT®, GRE®ឬ MATTM)

ការសិក្សាថ្នាក់បណ្ឌិត

ជាធម្មតាបន្ទាប់ពីការបញ្ចប់សញ្ញាបត្រថ្នាក់ម៉ាស្ទឺរ អ្នកអាចទទួលឱ្យចូលសិក្សាសញ្ញាបត្រថ្នាក់បណ្ឌិត ដោយផ្ដោតលើមុខវិជ្ជាសិក្សាជាក់លាក់មួយ។.

សញ្ញាបត្រ៖ សញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជា (Ph.D.) សញ្ញាបត្របណ្ឌិតផ្នែកសិល្បៈ (D.A.) សញ្ញាបត្របណ្ឌិតផ្នែកអប់រំ (Ed.D.) សញ្ញាបត្របណ្ឌិតផ្នែកសាសនា (D.Th.) សញ្ញាបត្របណ្ឌិតផ្នែកវេជ្ជសាស្រ្ត (M.D.) សញ្ញាបត្របណ្ឌិតផ្នែកឱសថសាស្រ្ត (PharmD) សញ្ញាបត្របណ្ឌិតផ្នែកព្យាបាលដោយចលនា (D.PT) សញ្ញាបត្របណ្ឌិតផ្នែកនីតិសាស្រ្ត (D.Jur.)។

ការពិចារណាក្នុងការអនុញ្ញាតឱ្យចូលរៀន:

  • វិស័យសិក្សា (មុខវិជ្ជា)
  • មធ្យមចំណាត់ថ្នាក់ពិន្ទុ
  • សេចក្ដីបញ្ជាក់ពីបុគ្គលិកលក្ខណៈ
  • បទពិសោធន៍ជំនាញ
  • ពិន្ទុប្រលងដែលមានស្ដង់ដារ (GMAT®, GRE®, MCAT, LSAT, ឬ MATTM)

ត្រឡប់ទៅខាងលើ

ការផ្ទេរការសិក្សាពីរយៈពេលពីរឆ្នាំទៅរយៈពេលបួនឆ្នាំ គឺជាជម្រើសដ៏ល្អបំផុត!

តើហេតុអ្វីនិស្សិតជ្រើសរើសមហាវិទ្យាល័យសហគមន៍ ឬមហាវិទ្យាល័យមជ្ឈឹមជាមុន?

  1. ស្ទើរតែគ្រប់សាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំមានមហាវិទ្យាល័យដែលសិក្សារយៈពេលពីរឆ្នាំនៅក្បែរនោះផងដែរ។ មហាវិទ្យាល័យដែលសិក្សារយៈពេលពីរឆ្នាំជាញឹកញាប់ត្រូវបានហៅថាមហាវិទ្យាល័យសហគមន៍ ឬមហាវិទ្យាល័យមជ្ឈឹម។ អ្នកអាចទទួលបានសញ្ញាបត្របរិញ្ញាបត្ររង និង/ឬ ទទួលបានការផ្ទេរក្រេឌីតទៅការបញ្ចប់សញ្ញាបត្របរិញ្ញានៅសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំ។.
  2. និយាយជាទូទៅ តម្លៃចូលរៀននៅមហាវិទ្យាល័យសហគមន៍ ឬមហាវិទ្យាល័យមជ្ឈឹមគឺសមរម្យខ្លាំងជាងនៅសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំ។
  3. ថ្នាក់រៀនជាទូទៅគឺតូចជាងមហាវិទ្យាល័យសហគមន៍ ឬមហាវិទ្យាល័យមជ្ឈឹម។.
  4. សម្រាប់កម្មវិធីសិក្សាជាច្រើន ជាដំបូងអ្នកនឹងត្រូវសិក្សាកម្មវិធីសិក្សាស្នូលដែលស្រដៀងគ្នា ឬវគ្គសិក្សាមួយក្រុម អំឡុងពេលពីរឆ្នាំដំបូងនៅមហាវិទ្យាល័យរបស់អ្នក។. នេះគឺជាករណីថាតើអ្នកចូលរៀនមហាវិទ្យាល័យដែលសិក្សារយៈពេលពីរឆ្នាំជាមុនសិនឬយ៉ាងណា ឬមួយក៏អ្នកចូលសិក្សានៅសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំតែម្ដង។.
  5. មធ្យមចំណាត់ថ្នាក់ពិន្ទុដែលត្រូវការទាបបំផុត (GPA) និងតម្រូវការអនុញ្ញតឱ្យចូលរៀនផ្សេងទៀតគឺនៅមហាវិទ្យាល័យសហគមន៍ទាបជាងនៅសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំភាគច្រើន។. មហាវិទ្យាល័យសហគមន៍នៅពេលខ្លះមាន “ការអនុញ្ញាតឱ្យចូលរៀនដោយចំហ” ដែលមានន័យថាតម្រូវការនៃអនុញ្ញាតឱ្យចូលរៀនគឺការបញ្ចប់ការសិក្សាពីមធ្យមសិក្សាតែប៉ុណ្ណោះ។.
  6. រដ្ឋជាច្រើនមានផែនការផ្ទេរដែលបានកំណត់ជាមុន ឬកិច្ចព្រមព្រៀងរួមគ្នា រវាងគ្រឹះស្ថានដែលសិក្សារយៈពេលពីរឆ្នាំ និងគ្រឹះស្ថានដែលសិក្សារយៈពេលបួនឆ្នាំរបស់ពួកគេ។.នៅមហាវិទ្យាល័យសហគមន៍ អ្នកផ្ដល់យោបល់ផ្នែកសិក្សានឹងផ្ដល់អនុសាសន៍ចំពោះផែនការវគ្គសិក្សាដោយផ្អែកលើកម្មវិធីសិក្សារបស់អ្នក។. ផែនការទាំងនេះត្រូវបានបង្កើតឡើងមិនត្រឹមតែបំពេញតាមតម្រូវការនៃការបញ្ចប់សញ្ញាបត្ររងរបស់មហាវិទ្យាល័យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រាកដថាចំនួនក្រេឌីតច្រើនបំផុតដែលទទួលបានគឺអាចផ្ទេរទៅសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំ។.
  7. GPA ដែលត្រូវការដោយសាកលវិទ្យាល័យទាំងឡាយនៅពេលពិចារណាលើអ្នកដាក់ពាក្យសុំផ្ទេរជាញឹកញាប់គឺទាបជាងមធ្យមចំណាត់ថ្នាក់ពិន្ទុរបស់អ្នកដាក់ពាក្យសុំចូលរៀនឆ្នាំទីមួយ។ . សម្រាប់និស្សិតទាំងនោះដែលមានមធ្យមចំណាត់ថ្នាក់ពិន្ទុទាបមកពីសាលាមធ្យមសិក្សា ការសិក្សាដោយជោគជ័យនៅមហាវិទ្យាល័យសហគមន៍ផ្ដល់ឱកាសលើកទីពីរដល់ពួកគេក្នុងការទទួលបានការអនុញ្ញាតឱ្យបន្តទៅសាកលវិទ្យាល័យ។.

តើអ្វីខ្លះគឺជាតម្រូវការសិក្សាសម្រាប់ការផ្ទេរទៅសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំ?

តម្រូវការសិក្សាសម្រាប់ការផ្ទេរដ៏ជោគជ័យរបស់និស្សិតនឹងខុសៗគ្នាទៅតាមសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំនីមួយៗ។. ក្នុងនាមជានិស្សិត អ្នកបានជួបជាមួយអ្នកប្រឹក្សាយោបល់សិក្សា និងកំណត់ទិសដៅតម្រូវការផ្ទេររបស់សាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំដែលអ្នកបានជ្រើសរើស។
បើសិនជាអ្នកបានបញ្ចប់ក្រេឌីតមួយចំនួនដែលបានកំណត់មុននៅមហាវិទ្យាល័យសហគមន៍ (ជាធម្មតាម៉ោងសិក្សា 30 ក្រេឌីត ឬថ្នាក់ 3 ក្រេឌីតចំនួនដប់) និងទទួលបានមធ្យមចំណាត់ថ្នាក់ពិន្ទុ (ជាធម្មតាចន្លោះ 2.0/4.0 និង 2.5/4.0 ដែលផ្អែកលើតម្រូវការរបស់សាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំ) អ្នកនឹងត្រូវបានពិចារណាដោយសាកលវិទ្យាល័យដែលសិក្សារយៈពេលបួនឆ្នាំសម្រាប់ការអនុញ្ញាតឱ្យចូលរៀនជានិស្សិតផ្ទេរការសិក្សាម្នាក់។
ប្រតិចារិកផ្លូវការពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់ដែលបានចូលរៀនត្រូវតែបញ្ជូនទៅសាកលវិទ្យាល័យនៅពេលដាក់ពាក្យសុំការអនុញ្ញាតឱ្យចូលរៀន ។

តើផែនការផ្ទេរអ្វីខ្លះដែលអាចឱ្យគេរកបាន?

ការរៀបចំការផ្ទេររវាងគ្រឹះស្ថានទាំងអស់គឺខុសៗគ្នា។
មានកិច្ចព្រមព្រៀងផ្លូវរដ្ឋជាច្រើនដែលផ្ដល់នូវវគ្គសិក្សាជាក់លាក់ និងសម្រួលដល់ដំណើរការផ្ទេរសាកលវិទ្យាល័យ។
មានកិច្ចព្រមព្រៀងជាក់លាក់ជាច្រើនដែលបានរៀបចំរវាងគ្រឹះស្ថាននៅក្នុងសហគមន៍ដូចគ្នា ឬវិស័យនៃឯកទេសសិក្សាដូចគ្នា។
អ្នកត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រឹក្សាយោបល់សិក្សារបស់មហាវិទ្យាល័យសហគមន៍ដើម្បីធានាថាអ្នកបញ្ចប់វគ្គសិក្សាទាំងនោះដែលនឹងនាំឱ្យទទួលបានចំនួនក្រេឌីតដែលអាចផ្ទេរបានល្អបំផុត។

ត្រឡប់ទៅខាងលើ