ប្រភេទគ្រឹះស្ថានអប់រំឧត្ដមសិក្សាកាណាដា

សិល្បៈសេរី

គ្រឹះស្ថានអប់រំសិល្បៈសេរីគឺជាមហាវិទ្យាល័យដែលមានការផ្ដោតសំខាន់ទៅលើការសិក្សាមុនឧត្តមសិក្សាក្នុងផ្នែកសិល្បៈសេរី។
សព្វវចនាធិប្បាយប្រ៊ីតានីកាកំណត់សិល្បៈសេរីថាជា “កម្មវិធីសិក្សានៅមហាវិទ្យាល័យឬសាកលវិទ្យាល័យដែលមានបំណងចែករំលែកចំណេះដឹងទូទៅនិងអភិវឌ្ឍសមត្ថភាពបញ្ញាទូទៅ ដែលផ្ទុយទៅនឹងកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈឬបច្ចេកទេស”។
គ្រឹះស្ថានអប់រំសិល្បៈសេរីអាចជាគ្រឹះស្ថានសាធារណៈ ឬឯកជន។

គ្រឹះស្ថានសាធារណៈ

គ្រឹះស្ថានសាធារណៈគឺជាគ្រឹះស្ថានមួយដែលទទួលមូនីធិពីរដ្ឋាភិបាលថ្នាក់ខេត្តថ្នាក់អាជ្ញាធរដែនដីនិង/ឬថ្នាក់សហព័ន្ធទោះជាយ៉ាងណាក៏ដោយថវិកាសម្រាប់ថ្លៃចូលរៀន និងមូនីធិឯកជនរួមចំណែកដល់ស្ថេរភាពហិរញ្ញវត្ថុរបស់ពួកគេផងដែរ។
គ្រឹះស្ថានទាំងនេះអាចអនុវត្តតាមតម្រូវការនៃការអនុញ្ញាតឱ្យចូលរៀនទូទាំងខេត្តឬមានតម្រូវការចូលរៀននៅគ្រឹះស្ថានផ្ទាល់ខ្លួន របស់គេ។
គ្រឹះស្ថានទាំងនេះត្រូវបានត្រួតពិនិត្យនិងគ្រប់គ្រងផងដែរដោយអង្គភាពមួយដែលភាគច្រើននៃសមាជិករបស់គេត្រូវបានជ្រើសរើស ឬតែងតាំងដោយឬស្ថិតនៅក្រោមការពិនិត្យពីអាជ្ញាធរសាធារណៈ។
ការផ្ដល់ប្រាក់សម្រាប់ការស្រាវជ្រាវនៅមហាវិទ្យាល័យជាទូទៅគឺសំខាន់ណាស់ចំពោះមហាវិទ្យាល័យរបស់សាកលវិទ្យាល័យសាធារណៈនិងនាំមកនូវឱកាសស្រាវជ្រាវជាក់ស្ដែងជាច្រើនដល់អ្នក។
សាកលវិទ្យាល័យសាធារណៈទាំងនេះជារឿយៗអាចមានដេប៉ាតេម៉ង់ធំៗជាច្រើនដែលផ្តល់នូវជម្រើសសញ្ញាបត្រជាច្រើនសម្រាប់អ្នកចាប់ពីសញ្ញាបត្របរិញ្ញាបត្ររងដល់កម្មវិធីសញ្ញាបត្រថ្នាក់បណ្ឌិតនិងកម្មវិធីសញ្ញាបត្រថ្នាក់ក្រោយបណ្ឌិត។
សាកលវិទ្យាល័យសាធារណៈ/ថ្នាក់ខេត្តជាទូទៅគឺថោកជាងគ្រឹះស្ថានឯកជន។

គ្រឹះស្ថានឯកជន

គ្រឹះស្ថានឯកជនជាទូទៅមិនទទួលបានមូនីធិពីរដ្ឋាភិបាលថ្នាក់ខេត្ត ថ្នាក់អាជ្ញាធរដែនដីឬថ្នាក់សហព័ន្ធឡើយផ្ទុយទៅវិញទទួលបានមូនីធិឯកជនតាមរយៈការផ្ដល់ជំនួយរបស់អតីតនិស្សិតជំនួយស្រាវជ្រាវនៅមហាវិទ្យាល័យនិងថ្លៃសិក្សា។
ជំនួយធំៗ និងមូនីធិឯកជនជារឿយៗផ្ដល់នូវធនធានកាន់តែច្រើនដែលនិស្សិតនិងមហាវិទ្យាល័យអាចប្រើប្រាស់បាន។
គ្រឹះស្ថានឯកជន (មិនស្វែងរកផលចំណេញ)

គ្រឹះស្ថានដែលត្រូវបានពិនិត្យឬគ្រប់គ្រងដោយអង្គភាពមួយ ដែលភាគច្រើននៃសមាជិករបស់ពួកគេមិនត្រូវបានជ្រើសរើសដោយអាជ្ញាធរសាធារណៈ ដែលមិនត្រូវបានបង្កើតឡើងសម្រាប់គោលបំណងបែងចែកប្រាក់ចំណេញដល់នាយកនិយោជិតម្ចាស់គ្រឹះស្ថានឬម្ចាស់ភាគហ៊ុនរៀងៗខ្លួនឡើយ។

គ្រឹះស្ថានឯកជន (ស្វែងរកផលចំណេញ)

គ្រឹះស្ថានអប់រំដែលត្រួតពិនិត្យឬគ្រប់គ្រងដោយអង្គភាពមួយដែលភាគច្រើននៃសមាជិករបស់ពួកគេមិនត្រូវបានជ្រើសរើសដោយអាជ្ញាធរសាធារណៈ ដែលត្រូវបានបង្កើតឡើងសម្រាប់គោលបំណងបែងចែកប្រាក់ចំណេញដល់នាយកនិយោជិតម្ចាស់គ្រឹះស្ថានឬម្ចាស់ភាគហ៊ុនរៀងៗខ្លួន។
សាកលវិទ្យាល័យឯកជនគឺអាចទាក់ទាញនិងរក្សាភាពល្បីល្បាញនៃមហាវិទ្យាល័យក្នុងវិស័យអប់រំឧត្ដមសិក្សារបស់ពួកគេ។
អ្នកក្នុងនាមជានិស្សិតម្នាក់ អាចទាញយកផលប្រយោជន៍ពីបទពិសោធន៍របស់មហាវិទ្យាល័យក្នុងវិស័យដែលធ្វើឱ្យសម្បូរបែបដល់បទពិសោធន៍ក្នុងថ្នាក់រៀន។
កម្មវិធីសិក្សាដ៏អស្ចារ្យ ឬដែលកែប្រែថ្មីអាចត្រូវបានរកឃើញនៅគ្រឹះស្ថានសាកលវិទ្យាល័យឯកជន។
ប្រទេសកាណាដាផ្ដល់នូវជម្រើសជាច្រើននៅក្នុងការអប់រំឧត្តមសិក្សា។
អ្នកអាចជ្រើសរើសសាកលវិទ្យាល័យដែលធំឬតូចសាធារណៈឬឯកជន នៅក្នុងទីប្រជុំជនតូចឬនៅក្នុងទីក្រុងធំ។
ជម្រើសផ្សេងទៀតគឺការជ្រើសរើសរវាងការសិក្សានៅគ្រឹះស្ថានអប់រំដែលសិក្សារយៈពេលបួនឆ្នាំភ្លាមៗបន្ទាប់ពីបញ្ចប់មធ្យមសិក្សាឬការសិក្សានៅមហាវិទ្យាល័យសហគមន៍ឬមហាវិទ្យាល័យបច្ចេកទេសសម្រាប់រយៈពេលពីរឆ្នាំដំបូងដែលអាចឱ្យអ្នកត្រៀមខ្លួនសម្រាប់អាជីពរបស់អ្នក ឬត្រៀមខ្លួនសម្រាប់ការផ្ទេរទៅគ្រឹះស្ថានអប់រំដែលសិក្សារយៈពេលបួនឆ្នាំ។
ជម្រើសនៃការសិក្សានៅមហាវិទ្យាល័យសហគមន៍ ជាមុនសិនគឺពេញនិយមណាស់ព្រោះវាបង្ហាញនូវគុណសម្បត្តិជាច្រើន ហើយថែមទាំងអាចឱ្យអ្នកបញ្ចប់សញ្ញាបត្របរិញ្ញារបស់អ្នកពីមហាវិទ្យាល័យឬសាកលវិទ្យាល័ដែលអ្នកជ្រើសរើសទៀតផង។