ជម្រើសសញ្ញាបត្រនៅអ៊ឺរ៉ុប

កម្មវិធីសញ្ញាបត្របរិញ្ញា សញ្ញបត្រម៉ាស្ទឺរ និងសញ្ញាបត្របណ្ឌិត

ការអប់រំឧត្តមសិក្សានៅអ៊ឺរ៉ុបគឺផ្អែកលើរចនាសម្ព័ន្ធសញ្ញាបត្រ “LMD” ពាក្យនេះមានន័យ Licence បរិញ្ញាបត្រ (ជាភាសាបារាំងដែលស្មើនឹងសញ្ញាបត្របរិញ្ញា) ម៉ាស្ទឺរ និងបណ្ឌិត។
ប្រព័ន្ធ LMD ឥឡូវនេះគឺត្រូវបានប្រើប្រាស់នៅទូទាំងសហភាពអ៊ឺរ៉ុប(EU) និងអនុញ្ញាតឱ្យអ្នកផ្ទេរក្រេឌីត និងបង្កើតតម្លៃស្មើរបស់សញ្ញាបត្ររវាងសាកលវិទ្យាល័យមួយ ឬប្រព័ន្ធអប់រំឧត្តមសិក្សាជាតិ និងសាកលវិទ្យាល័យមួយទៀត។
វាត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការផ្លាស់ទិកន្លែងរបស់សិស្សអន្តរជាតិក្នុងសហភាពអ៊ឺរ៉ុប(EU)និងនៅជុំវិញពិភពលោក។

ការសិក្សានៅសាកលវិទ្យាល័យអ៊ឺរ៉ុបជាពិសេសសាកលវិទ្យាល័យសាធារណៈគឺត្រូវបានបង្កើតទៅជាកម្រិតមូលដ្ឋានបី ដែលកម្រិតនីមួយៗស្របទៅនឹងចំនួននៃក្រេឌីត ECTS ច្បាស់លាស់មួយ (ECST ប្រព័ន្ធផ្ទេរក្រេឌីអ៊ឺរ៉ុប)។

  • សញ្ញាបត្របរិញ្ញា៖ ការសិក្សារយៈពេលសរុប 3-4 ឆ្នាំ (180-240 ECST)។
  • សញ្ញាបត្រម៉ាស្ទឺរ៖ ការសិក្សារយៈពេលសរុប 5 ឆ្នាំ (1-2 ឆ្នាំបន្ថែម ឬ 90-120 ECTS បន្ទាប់ពីការបញ្ចប់សញ្ញាបត្របរិញ្ញា)។
  • សញ្ញាបត្របណ្ឌិត៖ ការសិក្សា និងការស្រាវជ្រាវរយៈពេលសរុបប្រាំបីឆ្នាំ (3 ឆ្នាំបន្ថែមបន្ទាប់ពីការបញ្ចប់សញ្ញាបត្រម៉ាស្ទឺរ)។

នៅក្នុងសហភាពអ៊ឺរ៉ុប ការទទួលស្គាល់សញ្ញាបត្រអន្តរជាតិផ្អែកលើប្រព័ន្ធដ៏សាមញ្ញនៃក្រេឌីតកម្មវិធីសិក្សាដែលហៅថាក្រេឌីត ECTS។
ក្រេឌីត ECTS គឺអាចបន្ថែមបាន និងអាចផ្ទេរបាន។
ដូច្នេះនៅពេលអ្នកផ្ទេរពីគ្រឹះស្ថានអ៊ឺរ៉ុបមួយទៅគ្រឹះស្ថានមួយទៀត ជានិច្ចកាលអ្នកនឹងទទួលបានក្រេឌីតសម្រាប់ការងារដែលអ្នកបានធ្វើ។

ភាពខុសគ្នាដ៏ធំនៃសញ្ញាបត្រមុនឧត្តមសិក្សា និងសញ្ញាបត្រឧត្តមសិក្សាគឺជាកម្លាំងដ៏ខ្លាំងមួយនៃប្រព័ន្ធបែបអ៊ឺរ៉ុប។
សញ្ញាបត្រនីមួយៗស្របទៅនឹងវគ្គសិក្សាដែលត្រូវបានកំណត់យ៉ាងតឹងរឹង ដូច្នេះសញ្ញាបត្រដែលបានមកពី European HEI ផ្ដល់នូវការបញ្ជាក់ដ៏ច្បាស់បំផុតនៃអ្វីដែលអ្នកបានសិក្សា និងកម្រិតសមត្ថភាពដែលអ្នកមាននៅក្នុងការបំពេញការងារនៅក្នុងកម្លាំងពលកម្ម។

ការបង្ហាញត្រួសៗអំពីសញ្ញាបត្រអប់រំឧត្តមសិក្សានៅអ៊ឺរ៉ុប

បន្ថែមទៅលើសញ្ញាបត្របរិញ្ញា ម៉ាស្ទឺរ និងបណ្ឌិតកាលពីអតីត មានកម្មវិធីសញ្ញាបត្រផ្នែកវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ កម្មវិធីសញ្ញាបត្រជាច្រើនដែលបង្រៀនជាភាសាអង់គ្លេស កម្មវិធីសញ្ញាបត្រម៉ាស្ទឺរដែលរួមពហុជាតិ និងកម្មវិធីសញ្ញាបត្រម៉ាស្ទឺរដែលជាសញ្ញាបត្រភ្លោះ ព្រមទាំងកម្មវិធីសិក្សានៅបរទេស និងកម្មវិធីផ្លាស់ប្ដូរការសិក្សាដែលបានផ្ដល់ឱ្យនៅក្នុងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងអង្គការជាដៃគូរបស់សហរដ្ឋអាមេរិក។

តារាងខាងក្រោមផ្ដល់នូវការបង្ហាញដ៏លឿន និងងាយស្រួលអំពីសញ្ញាបត្រអប់រំឧត្តមសិក្សាផ្សេងៗគ្នាដែលបានប្រគល់ឱ្យដោយគ្រឹះស្ថានអប់រំឧត្តមសិក្សានៅអ៊ឺរ៉ុបដែលបានកើតមានជាលទ្ធផលនៃសេចក្ដីប្រកាសបូឡុកណា Bologna Declaration។
ចំនួនឆ្នាំដែលបានចុះក្នុងបញ្ជីសម្រាប់សញ្ញាបត្រនីមួយៗនៅក្នុងតារាងគឺផ្អែកលើចំនួនឆ្នាំដែលត្រូវបញ្ចប់បន្ទាប់ពីការបញ្ចប់ការសិក្សាពីវិទ្យាល័យ (ជាទូទៅរយៈពេល 12 ឆ្នាំ)។

European Degree Chart