ប្រភេទគ្រឹះស្ថានអប់រំឧត្តមសិក្សាសហរដ្ឋអាមេរិក

មហាវិទ្យាល័យសិល្បៈសេរី

មហាវិទ្យាល័យសិល្បៈសេរីគឺជាមហាវិទ្យាល័យមួយដែលមានការផ្ដោតជាចម្បងលើការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងផ្នែកសិល្បៈសេរី និងវិទ្យាសាស្រ្ត។
និស្សិតនៅក្នុងមហាវិទ្យាល័យសិល្បៈសេរីជាទូទៅផ្ដោតលើការសិក្សារបស់ពួកគេនៅក្នុងវិស័យសិក្សាជាក់លាក់មួយ ខណៈទទួលបានការសិក្សាលើមុខវិជ្ជាសិក្សាមួយចំនួនធំចាប់ពីមុខវិជ្ជាវិទ្យាសាស្រ្តរហូតដល់មុខវិជ្ជាមនុស្សសាស្រ្ត។

សាកលវិទ្យាល័យឯកជន

សាកលវិទ្យាល័យឯកជនគឺជាសាកលវិទ្យាល័យដែលមិនមែនប្រតិបត្តិដោយរដ្ឋាភិបាល ទោះបីជាសាកលវិទ្យាល័យជាច្រើនទទួលប្រាក់សាធារណៈ ជាពិសេសនៅក្នុងទម្រង់នៃការពិចារណាពន្ធដារសមល្មមនិងការផ្ដល់ប្រាក់កម្ចី និងការផ្ដល់ប្រាក់ដល់និស្សិតពីរដ្ឋាភិបាល។
ពួកគេទទួលបានមូនីធិឯកជនតាមរយៈការផ្ដល់ជំនួយពីអតីតនិស្សិត ការផ្ដល់ប្រាក់ស្រាវជ្រាវនៅមហាវិទ្យាល័យ និងថ្លៃសិក្សា។
និស្សិតអាមេរិករីករាយជាមួយគ្រឹះស្ថានឯកជនសម្រាប់ធនធានបច្ចេកវិទ្យា ឧបករណ៍ស្រាវជ្រាវ និងទំហំថ្នាក់តូច។
សាកលវិទ្យាល័យឯកជនគឺអាចទាក់ទាញ និងរក្សាបុគ្គលិកបង្រៀនដែលល្បីល្បាញនៅក្នុងវិស័យសិក្សារបស់ពួកគេ។
បទពិសោធន៍បង្រៀនគឺត្រូវបានធ្វើឱ្យសម្បូរបែបដោយបទពិសោធន៍ផ្សេងៗគ្នារបស់បុគ្គលិកនៅក្រៅថ្នាក់រៀន។
កម្មវិធីសិក្សាដ៏អស្ចារ្យ និងកែប្រែថ្មីអាចត្រូវបានរកឃើញនៅគ្រឹះស្ថានសាកលវិទ្យាល័យឯកជន។
គ្រឹះស្ថានអប់រំឧត្តមសិក្សាដែលប្រកួតប្រជែង និងដែលគួរជ្រើសរើសបំផុតមួយចំនួននៅក្នុងសហរដ្ឋអាមេរិកគឺគ្រឹះស្ថានឯកជន។
ឧទាហរណ៍ U.S. News & World Report ចាត់ថ្នាក់សាកលវិទ្យាល័យកំពូលទាំងដប់នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ 2012 (នៅក្នុងចំណាត់ជាចំនួន) ដូចជា៖
សាកលវិទ្យាល័យហាវឺដ សាកលវិទ្យាល័យព្រីនតុន សាកលវិទ្យាល័យយ៉េល សាកលវិទ្យាល័យកូឡុំបៀ វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វរញ៉ា វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសិត សាកលវិទ្យាល័យស្តែនហ្វដ សាកលវិទ្យាល័យឈីកាហ្គោ សាកលវិទ្យាល័យភិនស៊ីលវេណៀ និងសាកលវិទ្យាល័យឌូកជាដើម។

សាកលវិទ្យាល័យសាធារណៈ

គ្រឹះស្ថានសាធារណៈ ជារឿយៗសំដៅទៅលើសាកលវិទ្យាល័យរដ្ឋ គឺជាសាកលវិទ្យាល័យដែលទទួលមូនីធិពីរដ្ឋ និង/ឬរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានប្រាក់ថ្លៃសិក្សា និងមូនីធិឯកជនរួមចំណែកដល់ស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួនក៏ដោយ។
គ្រឹះស្ថានទាំងនេះអាចធ្វើតាមតម្រូវការក្នុងការអនុញ្ញាតឱ្យចូលរៀនផ្លូវរដ្ឋ ឬមានតម្រូវការរៀងៗខ្លួនរបស់ពួកគេ។
ប្រាក់ផ្ដល់ឱ្យសម្រាប់ការស្រាវជ្រាវនៅមហាវិទ្យាល័យគឺសំខាន់ចំពោះបុគ្គលិកបង្រៀននៅសាកលវិទ្យាល័យរដ្ឋ និងផ្ដល់នូវឱកាសស្រាវជ្រាវជាក់ស្ដែងជាច្រើនដល់អ្នក។
សាកលវិទ្យាល័យសាធារណៈទាំងនេះជាញឹកញាប់មានដេប៉ាតេម៉ង់ធំៗជាច្រើនដែលផ្ដល់នូវជម្រើសសញ្ញាបត្រជាច្រើន។
សាកលវិទ្យាល័យសាធារណៈ ឬសាកលវិទ្យាល័យរដ្ឋជាទូទៅគឺត្រូវចំណាយប្រាក់អស់តិចជាងគ្រឹះស្ថានឯកជន ប៉ុន្តែនៅតែផ្ដល់នូវឱកាសសិក្សាលោចធ្លោដដែល។

ត្រឡប់ទៅខាងលើ