ហេតុអ្វីសិក្សានៅសហរដ្ឋអាមេរិក?

យោងតាមវិទ្យាស្ថានអប់រំអន្តរជាតិ “ការអប់​រំ ថ្នាក់ឧត្តមសិក្សាអាមេរិកនៅតែបន្ត​មាន​តម្លៃខ្ពស់ នៅទូទាំងពិភពលោក។ សាកល​វិទ្យាល័យអាមេរិកផ្ដល់នូវឱកាស​ដែល​មិនអាចប្រៀបស្មើបានជាច្រើនសម្រាប់​ការច្នៃប្រឌិត ភាពបត់បែន និងការផ្លាស់ប្ដូរ​វប្បធម៌។ និស្សិតមកពីជុំវិញពិភពលោក​រួម​ចំណែកយ៉ាង សំខាន់ដល់សាកលវិទ្យាល័យ​ម្ចាស់ផ្ទះរបស់ពួកគេ និងដល់សេដ្ឋកិច្ច​សហរដ្ឋអាមេរិក។

ដោយមានមហាវិទ្យាល័យ និងសាកលវិទ្យា​ល័យ ជាង 4,000 សហរដ្ឋអាមេរិកមាន​ប្រព័ន្ធនៃ ការអប់រំឧត្តមសិក្សាល្អបំផុតនៅ​លើពិភពលោក។ ការអប់រំឧត្តមសិក្សា​សហរដ្ឋអាមេរិកគឺមិន អាច ប្រៀបធៀបបាន​នៅក្នុងភាពសំខាន់ជាអាយុជីវិត គុណភាព និងនានាភាពរបស់ខ្លួន ដែលជួយជំរុញ​តួនាទីដឹកនាំរបស់ខ្លួននៅក្នុងវិស័យធុរកិច្ច វិស្វកម្ម វិទ្យាសាស្រ្ត និងការអប់រំ។