ស្វែងរកសាកលវិទ្យាល័យដែលសាកសមនៅម៉ាឡេស៊ីជាមួយ ELS

ELS អាចជួយអ្នកស្វែងរកសាកលវិទ្យាល័យម៉ាឡេស៊ីដ៏ត្រឹមត្រូវខណៈអ្នកនៅតែស្ថិតនៅក្នុងប្រទេសកំណើតរបស់អ្នកតាមរយៈឧបករណ៍ស្រាវជ្រាវរបស់យើងនិងភ្នាក់ផ្ដល់ប្រឹក្សាយោបល់ដែលបានប្រគល់សិទ្ធិដោយELS នៅក្នុងប្រទេស។

មានកត្តាជាច្រើនដើម្បីពិចារណានៅក្នុងការជ្រើសរើសសាកលវិទ្យាល័យត្រឹមត្រូវសម្រាប់អ្នក។
គោលបំណងរបស់ពួកយើងគឺដើម្បីជួយអ្នកស្វែងរកសាកលវិទ្យាល័យដែលសក្ដិសមបំផុតទៅនឹងប្រវត្តិសិក្សា គោលបំណងអប់រំ និងជោគជ័យផ្ទាល់ខ្លួនរបស់អ្នក។
យើងនឹងជួយអ្នកធានាឱ្យទទួលបានការអនុញ្ញាតឱ្យចូលរៀនដោយមានលក្ខខណ្ឌមុនពេលអ្នកចាកចេញពីប្រទេសកំណើតរបស់អ្នក។

អ្នកអាចដាក់ពាក្យសុំការអនុញ្ញាតឱ្យចូលរៀននៅមហាវិទ្យាល័យ/សាកលវិទ្យាល័យម៉ាឡេស៊ី ដោយគ្រឹះស្ថាននីមួយៗប្រើប្រាស់កម្រិតនៃការជ្រើសរើស និងស្ដង់ដារនៃអនុញ្ញាតឱ្យចូលរៀនខុសៗគ្នា។
គ្រឹះស្ថានម៉ាឡេស៊ីគឺមានផ្សេងៗគ្នាខ្លាំងណាស់។
សាកលវិទ្យាល័យទាំងនោះអាចជាសាកលវិទ្យាល័យសាធារណៈ ឬឯកជន និងមានប្រជានិស្សិត ប្រភេទនៃសញ្ញាបត្រ តម្លៃ និងទីតាំងខុសៗគ្នា។