ហេតុអ្វីត្រូវសិក្សានៅអ៊ឹរ៉ុប?

សាកលវិទ្យាល័យនានានៅអ៊ឹរ៉ុបត្រូវបាន​ស្គាល់ ជាយូរមកហើយអំពីស្ដង់ដារអប់រំ​ឧត្តមសិក្សា របស់ ខ្លួន ការស្រាវជ្រាវដ៏​រីក​ចម្រើន​របស់ខ្លួន និង តម្លៃជា ប្រាក់របស់ខ្លួន។ សាមសិបមួយមហាវិទ្យាល័យក្នុងចំណោម​មហាវិទ្យាល័យកំពូលៗចំនួន 100 របស់​ពិភពលោក​ ដូចបានចុះបញ្ជីដោយ​ទស្សនាវដ្ដី The Times នៅក្នុងចំណាត់​ថ្នាក់សាកលវិទ្យាល័យ ពិភពលោកឆ្នាំ 2012 របស់ខ្លួន គឺស្ថិតនៅទ្វីបអ៊ឹរ៉ុប ដែល​ធ្វើឲ្យវាក្លាយជាប្លុកនៃសាកលវិទ្យាល័យ​ធំបំផុតទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។

ជារួម មានគ្រឹះស្ថានអប់រំឧត្តមសិក្សាជាង 4000 នៅអ៊ឹរ៉ុបដែលផ្ដល់នូវវគ្គសិក្សាដ៏ធំ​នៅថ្នាក់ បរិញ្ញាបត្រ ម៉ាស្ទឺរ និងបណ្ឌិត។ ដោយមានគ្រឹះស្ថានកាន់តែច្រើន​ដែល​ប្រើភាសា អង់គ្លេសជាភាសាសម្រាប់​គ្រឹះស្ថានយ៉ាង ហោចណាស់កម្មវិធី​មួយ​ចំនួន​នៃកម្មវិធីអប់រំ ឧត្តមសិក្សា​របស់ពួកគេ សាកលវិទ្យាល័យនៅអ៊ឹរ៉ុប​ឥឡូវនេះគឺជា​កន្លែងដែលប្រសើរជាងពេល​មុន​ដើម្បី​ផ្ដល់​នូវការស្វាគមន៍យ៉ាងកក់ក្ដៅ​ដល់និស្សិត​អន្តរ​ជាតិទាំងអស់ និងដើម្បី​ផ្ដល់នូវវគ្គ​សិក្សា​ដែលបំពេញតម្រូវការ​ការងាររបស់​ពួកគេ​នៅក្នុង ទីផ្សារសាកល​លោកសព្វ​ថ្ងៃ។ នេះគឺជាចំណុចគួរឲ្យកត់សម្គាល់ដ៏​ពិសេស នៅ ថ្នាក់បញ្ចប់ការសិក្សាឧត្តម​សិក្សា៖ ចំនួននៃ ថ្នាក់ម៉ាស្ទឺរដែល​បាន​បង្រៀនជាភាសាអង់គ្លេសនៅ អ៊ឹរ៉ុបដីគោក​បានកើនឡើងយ៉ាងធំធេងចាប់ពីជាង 1000 នៅឆ្នាំ 2007​ រហូតដល់ជាង 5000 នាពេល​សព្វថ្ងៃ។ វគ្គសិក្សាឧត្តមសិក្សាដែល​បាន​បង្រៀនជាភាសា អង់គ្លេសគឺអាចមាននៅ​ក្នុងមុខវិជ្ជាសិក្សាជាច្រើន ចាប់ពី​មុខវិជ្ជា​ធុរកិច្ច និងសេដ្ឋកិច្ច (ដែលបច្ចុប្បន្ន​មានប្រជាប្រិយបំផុត ដែលតំណាងឲ្យ​ប្រហែល 28% នៃថ្នាក់ម៉ាស្ទឺរដែលបាន​បង្រៀនជាភាសា អង់គ្លេសនៅអ៊ឹរ៉ុប) រហូត​ដល់មុខវិជ្ជាវីស្វកម្ម វិទ្យាសាស្រ្តជីវិត (រួម​ទាំងមុខវិជ្ជាឱសថសាស្រ្ត) និងមុខវិជ្ជាវិទ្យា​សាស្រ្តសង្គម​ និងមនុស្សសាស្រ្ត។

សេចក្ដីប្រកាសបូឡុកណានៅឆ្នាំ 1999 បាននាំ ទៅរកប្រព័ន្ធអប់រំឧត្តមសិក្សានៅ​ទូទាំងអ៊ឹរ៉ុប ដែល ស្របទៅនឹងប្រព័ន្ធបីវដ្ដ​នៃការអប់រំឧត្តមសិក្សា ដូចខាងក្រោម៖

  • ថ្នាក់បរិញ្ញាបត្រ (3-4 ឆ្នាំ)
  • ថ្នាក់ម៉ាស្ទឺរ (1-2​ ឆ្នាំ)
  • ថ្នាក់បណ្ឌិត (3 ឆ្នាំ)

ជាផ្នែកនៃដំណើរការនេះ ប្រព័ន្ធផ្ទេរក្រេឌីត​អ៊ឹរ៉ុប (ECTS) ត្រូវបានយកមកអនុវត្តដែល​អនុញ្ញាតឲ្យ និស្សិតដែលរៀននៅគ្រឹះស្ថាន​អប់រំឧត្តមសិក្សា អ៊ឹរ៉ុបដើម្បីផ្ទេរទៅសាកល​វិទ្យា​ល័យមួយទៀត នៅអ៊ឹរ៉ុប ឬនៅឆ្ងាយ​ពី​អ៊ឹរ៉ុប និងដើម្បីផ្ទេរក្រេឌីត របស់ពួកគេយ៉ាង​ងាយស្រួល។ ECTS ជួយនិស្សិតដើម្បី​ផ្ទេរ​រវាង​សាកលវិទ្យាល័យ ទាំងអស់អំឡុងពេល​វគ្គ​សិក្សានៃវដ្ដមួយ​ (ជាទូទៅ បានតែនៅ​ថ្នាក់បរិញ្ញាបត្រ) ឬដើម្បីផ្ទេរនៅពេល​បញ្ចប់​នៃវដ្ដមួយទៅសាកលវិទ្យាល័យ​មួយ​ទៀត​សម្រាប់ការសិក្សាបន្ថែម (ជាឧទាហរ​ណ៍ ដើម្បីប្ដូរ ពីសាកលវិទ្យាល័យមួយ​បន្ទាប់ពី​បញ្ចប់ថ្នាក់ បរិញ្ញាបត្រទៅសាកល​វិទ្យាល័យ​មួយទៀត សម្រាប់កម្មវិធីថ្នាក់​ម៉ាស្ទឺរ)។

សាកលវិទ្យាល័យនៅអ៊ឹរ៉ុបទាំងអស់បាន​ស្វាគមន៍ ជាយូរណាស់មកហើយដល់និស្សិត​ទាំងអស់ ដែលមកពីប្រទេសផ្សេងៗ។ ជាមួយនឹង​ការបញ្ចូលគ្នាដ៏ល្អផ្ដាច់គេនៃ​របៀប​​រស់នៅ​ទំនើប​ និងមានគុណភាពខ្ពស់​រួមជា​មួយ​បេតិកភ័ណ្ឌប្រវត្តិសាស្រ្តដ៏សម្បូរ​បែប​​របស់​ខ្លួន អ៊ឹរ៉ុបផ្ដល់នូវបទពិសោធន៍​សិក្សា​ដែលគ្មានកន្លែងណាដូច។