គ្រឹះស្ថានអប់រំឧត្តមសិក្សានៅអូស្ត្រាលី៖ ប្រភេទគ្រឹះស្ថានអប់រំឧត្តមសិក្សា

ការអប់រំក្រោយមធ្យមសិក្សានៅប្រទេសអូស្រា្តលីត្រូវបានបែងចែកជា៖

ការអប់រំឧត្ដមសិក្សា (មានដូចជាសាកល-វិទ្យាល័យសាលាធុរកិច្ចថ្នាក់បញ្ចប់មហាវិទ្យាល័យសាសនាវិទ្យា-ល-)

  • មានគ្រឹះស្ថានសំខាន់ចំនួន 45 (ភាគច្រើនជារបស់រដ្ឋ) និងគ្រឹះស្ថានដទៃទៀតចំនួន 85

សាកលវិទ្យាល័យនៅអូស្រ្តាលីនឹងផ្ដល់ឱ្យអ្នកនូវការយល់ដឹងដ៏ត្រឹមត្រូវអំពីជំនាញដែលអ្នកបានជ្រើសរើសរួមជាមួយនឹងជំនាញសិក្សានានាដែលអាចត្រូវបានអនុវត្តនៅក្នុងវិស័យផ្សេងៗ។ អ្នកនឹងមិនត្រឹមតែរៀនអំពីសុខភាពវិទ្យាសាស្រ្តវិស្វកម្មឬសិល្បៈប៉ុណ្ណោះទេ អ្នកនឹងរៀនពីរបៀបគិតប្រកបដោយភាពច្នៃប្រឌិតនិងឯករាជ្យថែមទៀតផង។

សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំឧត្តមសិក្សាអូស្រ្តាលីផ្ដល់នូវកម្មវិធីសិក្សាទាំងឡាយដែលឈានទៅរកសញ្ញាបត្របិរញ្ញានិងលក្ខណៈសម្បត្តិកម្រិតខ្ពស់នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន។ សាកលវិទ្យាល័យអូស្រ្តាលីនឹងផ្តល់នូវកម្មវិធីសិក្សាចាប់ពីស្ថាបត្យកម្ម រហូតដល់សត្វសាស្រ្ត។

សញ្ញាបត្របរិញ្ញាគឺជាលក្ខណៈសម្បត្តិដែលសាមញ្ញបំផុតដែលត្រូវបានផ្ដល់ជូននៅប្រទេសអូស្រ្តាលី។ ការបណ្ដុះបណ្ដាលការស្រាវជ្រាវឯកទេសនិងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈក៏ត្រូវបានផ្ដល់ឱ្យតាមរយៈសញ្ញាបត្រថ្នាក់ម៉ាស្ទឺរ និងសញ្ញាបត្រថ្នាក់បណ្ឌិត។

វិញ្ញាបនបត្រថ្នាក់បញ្ចប់និងសញ្ញាបត្រថ្នាក់បញ្ចប់ក៏មានផ្ដល់ឱ្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយសញ្ញាបត្រ Diploma កំពុងប្រែក្លាយទៅជាមិនសូវពេញនិយមហើយបរិញ្ញាបត្ររងផ្ដល់នូវកម្មវិធីសិក្សាដែលមានវដ្ដខ្លីជាងសម្រាប់អ្នកជំនាញដែលប្រាថ្នាចង់អភិវឌ្ឍអាជីពរបស់ពួកគេ។

ការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ

  • មានគ្រឹះស្ថានចំនួន3,000 (ជាគ្រឹស្ថានបច្ចេកវិទ្យារបស់រដ្ឋ និងគ្រឹស្ថានអប់រំជំនាញបន្ថែម [TAFE] ចំនួន 1,000)
  • និស្សិតចំនួន 1.5 លាន (75% នៅTAFE)
  • 60% បានផ្ដល់មូនីធិដោយរដ្ឋ 25% បានផ្ដល់មូនីធិដោយសហព័ន្ធ)

ការចូលរៀននៅសាកលវិទ្យាល័យគឺផ្អែកជាចម្បងលើប្រព័ន្ធវាយតម្លៃការបញ្ចប់សាលារៀនរដ្ឋដោយរដ្ឋ (ការប្រលង/ការធ្វើកិច្ចការគ្រូដាក់ឱ្យធ្វើ) ដែលឈានទៅរកចំណាត់ថ្នាក់នៃការអប់រំទុតិយភូមិថ្នាក់ជាតិ (TER)។

រដ្ឋនីមួយៗមានការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (VAT) ឬប្រព័ន្ធអប់រំបច្ចេកទេសនិងជំនាញផ្សេងៗ (TAFE)។ VATរៀបចំមនុស្សឱ្យត្រៀមធ្វើការក្នុងអាជីពដែលមិនត្រូវការសញ្ញាបត្រសាកលវិទ្យាល័យ។ រដ្ឋនីមួយៗគ្រប់គ្រងប្រព័ន្ធអប់រំរបស់ខ្លួន និងបំពេញតម្រូវការនៅកម្រិតថ្នាក់ជាតិដើម្បីសម្រួលដល់ការខំប្រឹងប្រែងរបស់ពួកគេ។ VATគឺអាចផ្ទេរបានរវាងរដ្ឋទាំងអស់។ ការសិក្សាដែលបានបញ្ចប់ក្នុងរដ្ឋមួយទទួលបាននូវកម្រិតស្មើគ្នានៅរដ្ឋមួយទៀត។ ជាទូទៅវគ្គសិក្សា VET/TAFE ត្រូវសិក្សារយៈពេលពីរឆ្នាំ។

រដ្ឋាភិបាលថ្នាក់ជាតិផ្ដល់មូនីធិសម្រាប់សាកលវិទ្យាល័យទាំងអស់នៅក្នុងរដ្ឋទាំងអស់។ រដ្ឋនីមួយៗគឺឯករាជ្យនៅក្នុងអភិបាលកិច្ចរបស់ខ្លួន។ ពួកគេកំណត់វគ្គសិក្សានិងខ្លឹមសារវគ្គសិក្សារបស់ពួកគេ។ ស្ថាប័នជំនាញត្រូវតែគាំទ្រដល់វគ្គសិក្សាឱ្យវាដំណើរការ។ជាទូទៅវគ្គសិក្សានៅសាកលវិទ្យាល័យត្រូវសិក្សារយៈពេលបីឬបួនឆ្នាំ។

នៅកន្លែងធ្វើការនិយោជកប្រើប្រាស់វគ្គសិក្សានិងលទ្ធផលដែលបានឯកភាពដើម្បើកំណត់ស្តង់ដារនៃការបណ្តុះបណ្តាលសម្រាប់ការងារ។ ផ្នែកជាច្រើននៃឧស្សាហ៍កម្មនិងធុរកិច្ចផ្ដល់នូវការបណ្តុះបណ្ដាលនៅកន្លែងការងារជាបន្តន្ទាប់សម្រាប់និយោជិតរបស់គេ។ ការបណ្តុះបណ្ដាលនេះមួយចំនួនអាចចាត់បញ្ចូលជាលក្ខណៈសម្បត្តិមួយ។