គ្រឹះស្ថានអប់រំឧត្តមសិក្សានៅបារាំង

គ្រឹះស្ថានអប់រំឧត្តមសិក្សានៅក្នុងប្រទសបារាំង

គុណភាពនៃប្រព័ន្ធអប់រំឧត្តមសិក្សាបារាំងគឺត្រូវបានទទួលស្គាល់នៅជុំវិញពិភពលោក។
គ្រឹះស្ថានផ្សេងៗជាច្រើនរបស់ប្រទេសបារាំងផ្ដល់នូវឱកាសដ៏ប្រសើរសម្រាប់ការបង្រៀន និងការស្រាវជ្រាវនៅក្នុងគ្រប់មុខវិជ្ជា និងនៅគ្រប់កម្រិត។
បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ប្រទេសបារាំងគឺជាប្រទេសដែលទាក់ទាញចំនួននិស្សិតអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោក។
និស្សិតអន្តរជាតិមានចំនួនច្រើនជាង 15 ភាគរយនៃនិស្សិតទាំងអស់នៅសាកលវិទ្យាល័យបារាំង និងច្រើនជាង 25 ភាគរយនៃ Grandes Écoles ដែលមានកិត្តិនាមរបស់ប្រទេសបារាំង។

មានបីផ្នែកសំខាន់ៗនៃគ្រឹះស្ថានអប់រំឧត្តមសិក្សានៅក្នុងប្រទេសបារាំងជាកន្លែងដែលគ្រឹះស្ថានដៃគូអ៊ឺរ៉ុបដំបូងរបស់ ELS ដែលមានឈ្មោះ SKEMA ស្ថិតនៅ៖ សាកលវិទ្យាល័យសាធារណៈGrandes Écoles (ដែលរួមបញ្ចូលទាំងសាលាធុរកិច្ច និងគ្រប់គ្រងដែលមានកិត្តិនាមរបស់ប្រទេសបារាំង) និងសាលាសិល្បៈ និងស្ថាបត្យកម្ម។

មានបីផ្នែកសំខាន់ៗនៃគ្រឹះស្ថានអប់រំឧត្តមសិក្សានៅក្នុងប្រទេសបារាំងជាកន្លែងដែលគ្រឹះស្ថានដៃគូអ៊ឺរ៉ុបដំបូងរបស់ ELS ដែលមានឈ្មោះ SKEMA ស្ថិតនៅ៖ សាកលវិទ្យាល័យសាធារណៈGrandes Écoles (ដែលរួមបញ្ចូលទាំងសាលាធុរកិច្ច និងគ្រប់គ្រងដែលមានកិត្តិនាមរបស់ប្រទេសបារាំង) និងសាលាសិល្បៈ និងស្ថាបត្យកម្ម។

សាកលវិទ្យាសាធារណៈទាំង 83 របស់ប្រទេសបារាំងផ្ដល់នូវកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា ផ្នែកបច្ចេកទេស និងផ្នែកវិជ្ជាជីវៈ នៅក្នុងមុខវិជ្ជាទាំងអស់ ការរៀបចំអ្នកសម្រាប់អាជីពនៅក្នុងការស្រាវជ្រាវ និងការអនុវត្តធុរកិច្ចនៅក្នុងគ្រប់វិស័យដែលស្រមើលស្រមៃចង់បាន។
ពួកវាស្ថិតនៅទូទាំងប្រទេសចាប់ពី Sorbonne នៅក្នុងទីក្រុងប៉ារីស (ដែលបានបង្កើតនៅឆ្នាំ 1257) រហូតដល់គ្រឹះស្ថានសាកលវិទ្យាល័យបច្ចេកវិទ្យាជាន់ខ្ពស់នៃNice-Sophia-Antipolis ។

ក្នុងចំណោមនិស្សិតចំនួន 2.2 លាននាក់នៅក្នុងប្រព័ន្ធអប់រំឧត្តមសិក្សាបារាំង 80 ភាគរយចូលរៀននៅសាកលវិទ្យាល័យសាធារណៈរបស់ប្រទេស។
សាកលវិទ្យាល័យសាធារណៈរបស់ប្រទេសបារាំងគឺជាគ្រឹះស្ថានសាធារណៈដែលបានផ្ដល់មូនីធិដោយរដ្ឋាភិបាល។
ប្រព័ន្ធនេះអនុញ្ញាតឱ្យសាកលវិទ្យាល័យផ្ដល់ឱ្យអ្នកនូវការអប់រំដ៏ប្រសើរមួយនៅតម្លៃមួយដែលសមរម្យបំផុត។
នៅក្នុងការរក្សាតាមគោលការណ៍នៃ "Egalité,"ថ្លៃចូលរៀនដូចគ្នាអនុវត្តចំពោះនិស្សិតក្នុងស្រុក និងនិស្សិតអន្តរជាតិដែលមានតម្លៃចាប់ពី €177សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររហូតដល់ €372សម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត (ឆ្នាំសិក្សា 2011-12)។
សាកលវិទ្យាល័យផ្ដល់នូវកម្មវិធីនានានៅក្នុងមុខវិជ្ជាទាំងអស់ និងប្រគល់សញ្ញាបត្រជូននៅគ្រប់កម្រិតចាប់ពីថ្នាក់បរិញ្ញាបត្រ (បីឆ្នាំ) រហូតដល់ថ្នាក់ម៉ាស្ទឺរ (ប្រាំឆ្នាំ) រហូតដល់ថ្នាក់បណ្ឌិត (ប្រាំបីឆ្នាំ)។
បន្ថែមលើសញ្ញាបត្រអប់រំបែបបូរាណ ប្រព័ន្ធសាកលវិទ្យាល័យសាធារណៈផ្ដល់ឱ្យផងដែរនូវសញ្ញាបត្រផ្នែកវិស្វកម្ម ធុរកិច្ច សារព័ត៌មាន និងទំនាក់ទំនង។
កម្មវិធីសិក្សាក្នុងផ្នែកវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទណ្ឌសាស្រ្តត្រូវបានផ្ដល់ជូនជាពិសេសផងដែរដោយសាកលវិទ្យាល័យសាធារណៈដែលប្រតិបត្តិនៅក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរពេទ្យសម្រាប់បង្រៀនធំៗដែលស្គាល់ថាជា CHUs(centres hospitaliers universitaires)។

សាលារៀនធំៗ

គ្រឹះស្ថានដែលមានកិត្តិនាមទាំងនេះ និងជាគ្រឹះស្ថានបារាំងដែលមានតែមួយ អាចជាគ្រឹះស្ថានសាធារណៈ ឬឯកជន និងតាមប្រៀធៀបទំហំតូចរបស់ពួកវាផ្ដល់ឱ្យអ្នកនូវឱកាសដ៏ទូលំទូលាយដើម្បីទំនាក់ទំនងជាមួយមហាវិទ្យាល័យ។
មាន Grandes Écoles ប្រហែល 250 នៅក្នុងប្រទេសបារាំងដែលផ្ដល់សញ្ញាបត្រផ្នែកធុរកិច្ច វិស្វកម្ម វិទ្យាសាស្រ្តនយោបាយ និងមុខវិជ្ជាឯកទេសផ្សេងៗទៀត។
មួយចំនួននៃ Grandes Écoles គឺជាសមាជិកនៃ the Conférence des Grandes Ecoles (CGE)។
ជារួម CGE មានសាលារៀនចំនួន 216 ដែលបែងចែកដូចខាងក្រោម៖

  • សាលាវិស្វកម្មចំនួន 143
  • សាលាគ្រប់គ្រងចំនួន 39
  • សាលាផ្សេងទៀត (ENS ពេទ្យសត្វ -ល-) ចំនួន 20
  • សាលា 14 ស្ថិតនៅក្រៅប្រទេសបារាំង (ភាគច្រើននៅប្រទេសប៊ែលហ្សិក ម៉ូរ៉ុក អេស្ប៉ាញ និងស្វីស)

សញ្ញាបត្រមូលដ្ឋានដែលបានផ្ដល់ជូននៅក្នុង the Grandes Écoles គឺមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់ម៉ាស្ទឺរ និងជាទូទៅចំណាយពេលប្រាំឆ្នាំដើម្បីបញ្ចប់។
វាអាចស្ថិតក្នុងថ្នាក់ម៉ាស្ទឺរផ្នែកវិទ្យាសាស្រ្ត (MSc) ថ្នាក់ម៉ាស្ទឺរផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ឬថ្នាក់ម៉ាស្ទឺរឯកទេស Mastère Spécialisé(Ms ដែលតម្រូវឱ្យសិក្សាមួយឆ្នាំបន្ថែមបន្ទាប់ពីចប់សញ្ញាបត្រ Grandes Écoles)។
ផ្លូវចាស់ដែល Grandes Écoles តម្រូវឱ្យបំពេញការប្រលងចូលប្រកួតប្រជែងបន្ទាប់ពីរយៈពេលពីរឆ្នាំនៃថ្នាក់ត្រៀមនៅឯ a préparatoires aux Grandes Écoles (CPGE)ដោយផ្ទាល់បន្ទាប់ពីសាលាមធ្យមសិក្សា។

បន្ទាប់ពីអ្នកត្រូវបានទទួលយក បន្ទាប់មកអ្នកបញ្ចប់រយៈពេលបីឆ្នាំបន្ថែមនៃការសិក្សាឯកទេសដែលកំពុងកើនឡើង។
ទោះជាយ៉ាងណាក៏ដោយ សាលាជាច្រើននាពេលសព្វថ្ងៃផ្ដល់នូវដំណើរការនៃការអនុញ្ញាតឱ្យចូលរៀនច្រើនជម្រើសដែលអនុញ្ញាតឱ្យអ្នកក្នុងនាមជានិស្សិតអន្តរជាតិដាក់ពាក្យសុំចូលរៀននៅដំណាក់កាលខុសៗគ្នានៃអាជីពសិក្សារបស់អ្នក។
ជាឧទាហរណ៍ គ្រឹះស្ថានដៃគូរបស់ ELS គឺ SKEMA ជា Grande École ដ៏ធំបំផុតរបស់ប្រទេសបារាំងដែលមានឯកទេសក្នុងផ្នែកគ្រប់គ្រងផ្ដល់ឱ្យនិស្សិតអន្តរជាតិដែលបានបញ្ចប់សញ្ញាបត្របរិញ្ញារយៈពេលបួនឆ្នាំដោយជោគជ័យនៅបរទេសដើម្បីសិក្សាថ្នាក់ម៉ាស្ទឺរផ្នែកវិទ្យាសាស្រ្តរយៈពេលមួយឆ្នាំ៖ នេះគឺស្មើនឹងឆ្នាំទីប្រាំ និងឆ្នាំបញ្ចប់នៃប្រព័ន្ធ Grandes Écoles ។

ដោយផ្អែកលើថាតើពួកវាគឺគ្រឹះស្ថានសាធារណៈ ឬឯកជន ថ្លៃចូលរៀនប្រចាំឆ្នាំរបស់ Grandes Écoles មានចំនួនជាមធ្យមចាប់ពី €500រហូតដល់ €10,000។

សាលាធុរកិច្ច និងគ្រប់គ្រង

ប្រហែលជាប្រភេទដែលមានប្រជាប្រិយបំផុតនៃ Grandes Écoles គឺសាលាធុរកិច្ច និងគ្រប់គ្រង។

មានសាលាធុរកិច្ច និងគ្រប់គ្រងចំនួន 71 ដែលបានឯកភាពដោយរដ្ឋាភិបាលបារាំង ក្នុងចំណោមសាលាទាំងនោះ សាលាចំនួន 39 គឺជាសមាជិករបស់the Conférence des Grandes Ecolesផងដែរ។
សាលាធុរកិច្ច និងគ្រប់គ្រងជាច្រើនរបស់ប្រទេសបារាំងគឺត្រូវបានបង្កើតឡើងនៅក្នុងភាពជាដៃគូជាមួយសភាពាណិជ្ជកម្មមូលដ្ឋាន ហើយជាលទ្ធផល ពួកគេជានិច្ចកាលបានផ្ដល់នូវវគ្គសិក្សាជាច្រើន និងវិធីសាស្ត្របង្រៀនដែលបំពេញតម្រូវការពិភពលោកពិតនៃសេដ្ឋកិច្ចសាកល និងបរិស្ថានធុរកិច្ចនាពេលបច្ចុប្បន្ន។
កម្មវិធីភាគច្រើនទាំងនោះរួមមានកម្មសិក្សា និងទម្រង់នៃការសិក្សាក្រៅប្រទេសមួយចំនួន ដែលផ្ដល់ឱ្យនិស្សិតទាំងអស់នូវបទពិសេសជាក់ស្ដែងពិតៗដែលនឹងបង្កើនឱកាសជោគជ័យក្នុងការងាររបស់ពួកគេ។

នៅឆ្នាំ 2011 ទស្សនាវដ្ដី The Financial Times បានចាត់ថ្នាក់សាលារៀនបារាំងចំនួនប្រាំមួយក្នុងចំណោមសាលារៀនថ្នាក់ម៉ាស្ទឺរចំនួន 10 នៅក្នុងកម្មវិធីគ្រប់គ្រងខណៈដែលនៅក្នុងឆ្នាំ 2010 សេដ្ឋវិទូបានបញ្ចូលកម្មវិធីថ្នាក់ម៉ាស្ទឺរផ្នែកគ្រប់គ្រងធុរកិច្ចបារាំងចំនួនប្រាំមួយក្នុងចំណោមកម្មវិធីថ្នាក់ម៉ាស្ទឺរផ្នែកគ្រប់គ្រងធុរកិច្ចកំពូលៗចំនួន 100 នៅលើពិភពលោក។
ទាំងពីរនេះគឺជាភស្ដុតាងនៃការសរសើរដ៏ខ្ពស់ដែលសាលាធុរកិច្ច និងគ្រប់គ្រងរបស់ប្រទេសបារាំងទទួលបាន។